ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១០ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី ២៧។
កិច្ចប្រជុំបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់អាស៊ាន និងជប៉ុន ក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុន ដែលបានបង្កើតឡើងកាលពីឆ្នាំមុន និងបានពិភាក្សាអំពីទិសដៅអនាគតនៃទំនាក់ទំនងដែលផ្អែកលើទំនុកចិត្ត ការគោរព និងផលប្រយោជន៍ទៅវិញទៅមក កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ព្រមទាំង ភាពជាដៃគូស្មើភាពគ្នា។






