
នៅរសៀលថ្ងៃព្រហស្បតិ៍ ៨ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-កាណាដា ស្តីពីការពង្រឹងការតភ្ជាប់អាស៊ាន និងភាពធន់។
ថ្នាក់ដឹកនាំអាស៊ាន និងកាណាដា ក៏បានអនុម័តសេចក្តីថ្លែងការណ៍របស់មេដឹកនាំស្តីពីការពង្រឹងការតភ្ជាប់អាស៊ាន និងភាពធន់ផងដែរ។
