នៅព្រឹកថ្ងៃអង្គារ ១៥ កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១ ខែសីហា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមផ្តល់សន្ទរកថាគន្លឹះ ក្នុងកិច្ចប្រជុំអភិបាល ក្រុងនៃរដ្ឋធានីអាស៊ាន និងវេទិកាអភិបាលក្រុងអាស៊ានឆ្នាំ២០២៣។
ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានគូស បញ្ជាក់អំពីសារៈសំខាន់នៃទីក្រុងដែលជាមូលដ្ឋានគ្រឹះ ឆ្ពោះទៅរកចក្ខុវិស័យសហគមន៍មួយសម្រាប់តំបន់អាស៊ាន និងតួនាទីដែលមន្ត្រីរដ្ឋាភិបាលមូលដ្ឋានដើរតួរក្នុងនាមជាមេដឹកនាំឆ្ពោះទៅរកដំណើរការកសាងសហគមន៍អាស៊ាន។
កិច្ចប្រជុំអភិបាលក្រុងនៃរដ្ឋធានីអាស៊ាន និងវេទិកាអភិបា លក្រុងអាស៊ាន គឺជាវេទិកាដើម្បីចែករំលែកបទពិសោធន៍ និងពិភាក្សាលើអាទិភាព គំនិត និងសកម្មភាពរួម សម្រាប់ការអភិវឌ្ឍទីក្រុងអាស៊ានប្រកបដោយចីរភាព។