នៅព្រឹកថ្ងៃសៅរ៍ ១៤ កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាទ្វេភាគី ជាមួយឯកឧត្តម Saito Tetsuo រដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន មុនពេលកិច្ចសន្ទនាពិសេសរដ្ឋមន្ត្រីទេស ចរណ៍អាស៊ាន-ជប៉ុន។
នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានស្នើឱ្យភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍគោលដៅទទួលខុសត្រូវ ទីផ្សាររួម ក៏ដូចជា ការអភិវឌ្ឍធនធានមនុស្ស។






