នៅព្រឹកថ្ងៃអង្គារ ៨ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំនៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូមកពីខេត្ត Anhui របស់ចិន ដឹកនាំដោយ លោក Shan Xiangqian អភិបាលរងខេត្ត។
នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីការបង្កើនទំនាក់ទំនងអាស៊ាន-ចិន និងរិះរកវិធីដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងអាស៊ាន និងចិន រួមទាំងជាមួយខេត្ត Anhui នៅក្នុងវិស័យនានាដូចជា ពាណិជ្ជកម្ម ការវិនិយោគ សេដ្ឋកិច្ចឌីជីថល និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ជាដើម។






