នៅរសៀលថ្ងៃព្រហស្បតិ៍ ១៥ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ឯកឧត្តមបណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយឯកឧត្តម Chang Lih Kang រដ្ឋមន្រ្តីក្រសួងវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ប្រទេសម៉ាឡេស៊ី។
នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានបង្ហាញនូវការត្រៀមខ្លួនរួចរាល់របស់លេខាធិការដ្ឋានអាស៊ាន ក្នុងការផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំ២០២៥។
ឯកឧត្តមអគ្គលេខាធិការអាស៊ាន ក៏បានកោតសរសើរម៉ាឡេស៊ី សម្រាប់ការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការជំរុញក្រុមហ៊ុនចាប់ផ្តើមថ្មីៗពាក់ព័ន្ធនឹងប្រព័ន្ធអេកូឡូស៊ី នៅក្នុងអាស៊ាន។






