នៅព្រឹកថ្ងៃអង្គារ ៥ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិ ការអាស៊ាន បានជួបជាមួយតំណាងសមាគមវិជ្ជាជីវៈវ័យក្មេងសហរដ្ឋអាមេរិក-អាស៊ាន នៅក្នុងជំនួបអាហារពេលព្រឹក។ នៅក្នុងឱកាសនោះ មានការពិភាក្សាផ្លាស់ប្តូរទស្សនៈស្តីពីការអភិវឌ្ឍយុវជន និងសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនអាស៊ាន និងសហរដ្ឋអាមេរិក ជាដើម។






