តបតាមការអញ្ជើញរបស់ឯកឧត្តម Saleumxay KOMMASITH ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន មកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៧ និងកិច្ចប្រជុំពាក់ព័ន្ធ រៀបចំដោយប្រទេសឡាវ ដែលជាប្រធានអាស៊ានឆ្នាំ២០២៤។
នៅព្រឹកថ្ងៃពុធ ៤ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឺមហួន អគ្គលេខា ធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Saleumxay KOMMASITH ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសឡាវ។
នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានបញ្ជាក់ឡើងវិញ នូវការត្រៀមខ្លួនជាស្រេចរបស់លេខាធិការដ្ឋានអាស៊ាន ក្នុងការជួយគាំទ្រប្រទេសឡាវ ឱ្យសម្រេចបាននូវអាទិភាព និងសមិទ្ធផលអាចសម្រេចបានរបស់ឡាវដែលជាប្រធានអាស៊ាន នៅឆ្នាំនេះ ក្រោមប្រធានបទ “អាស៊ាន៖ ពង្រឹងការតភ្ជាប់ និងភាពធន់”។




