
នៅរសៀលថ្ងៃព្រហស្បតិ៍ ១២ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១ ខែសីហា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ លោក Jeffrey Goss ព្រឹទ្ធបុរសរងមហាវិទ្យាល័យ Ira A. Fulton Schools of Engineering នៃសាកលវិទ្យាល័យ Arizona State University ។
នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការដែលអាចធ្វើទៅបានមួយចំនួនរវាងសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក និងក្នុងប្រទេសអាស៊ាន ព្រមទាំង បច្ចុប្បន្នភាពស្តីពីមជ្ឈមណ្ឌលអាស៊ាន -សហរដ្ឋអាមេរិក និងកម្មវិធីរបស់មជ្ឈមណ្ឌលនេះ ជាដើម។







