នៅព្រឹកថ្ងៃសុក្រ ៣ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Algernon Yau លេខាធិការពាណិជ្ជកម្ម និងអភិវឌ្ឍសេដ្ឋកិច្ចរបស់ទីក្រុងហុងកុង។
នៅក្នុងឱកាសនោះ ភាគីទាំងពីរបានធ្វើការពិភាក្សាជុំវិញគំនិតផ្តួចផ្តើមនានាដើម្បីជំរុញគម្រោងនានាពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងអាស៊ាន និងហុងកុង ប្រទេសចិន ដោយផ្តោតលើបរិវត្តកម្មឌីជីថល និរន្តភាព និងការអភិវឌ្ឍធនធានមនុស្សជាដើម។






