នៅរសៀលថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស .២៥៦៨ ត្រូវនឹងថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ានបានជួបពិភាក្សាការងារជាមួយឯកឧត្តម Shi Zhongjun អគ្គលេខា ធិការមជ្ឈមណ្ឌលអាស៊ានចិន។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានរំលឹកឡើងវិញនូវជំនួបចុងក្រោយរបស់ពួកគាត់ កាលពីខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងប៉េកាំង ហើយបានផ្លាស់ប្តូរទស្សនៈស្តីពីតួនាទីរបស់មជ្ឈមណ្ឌលនេះ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន។
ឯកឧត្តមអគ្គលេខាធិការអាស៊ាន ក៏បានលើកទឹកចិត្តឱ្យមជ្ឈមណ្ឌលនេះផ្តួចផ្តើមគំនិតកាន់តែច្រើន និងមានសកម្មភាពកាន់តែច្រើន ដើម្បីចូលរួមចំណែកក្នុងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនអាស៊ាន-ចិន ឆ្នាំ២០២៤ និង២០២៥។






