តបតាមការអញ្ជើញរបស់ឯកឧត្តម Park Jin រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋកូរ៉េ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារជាលើកដំបូងនៅសាធារណរដ្ឋកូរ៉េ ក្នុងនាមជាអគ្គលេខាធិការអាស៊ាន។
ទស្សនកិច្ចការងារនេះ រំពឹងថានឹងពង្រឹងទំនាក់ទំនងរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ បន្ថែមទៀត ស្របពេលដែលទំនាក់ទំនងដៃគូសន្ទា នឹងឈានដល់វ័យ ៣៥ ឆ្នាំ នៅឆ្នាំ២០២៤ ខាងមុខ។
នៅរសៀលថ្ងៃព្រហស្បតិ៍ ១២ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៣ ដែលជាថ្ងៃដំបូនៃការបំពេញទស្សនកិច្ចការងារ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ពិសេស នៅបណ្ឌិតសភាការទូតជាតិរបស់កូរ៉េ (Korea National Diplomatic Academy-KNDA) ។





