តបតាមការអញ្ជើញរបស់ឯកឧត្តម Vilay Lakhamphong ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសន្តិសុខសាធារណៈនៃសាធារណ រដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នឹងដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន ទៅចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីឧក្រិដ្ឋកម្មឆ្លងដែន (AMMTC) លើកទី ១៨ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវ ដែលជាប្រធាន AMMTC ឆ្នាំ២០២៤ ពីថ្ងៃទី ២៧ ដល់ ២៩ ខែសីហា ឆ្នាំ២០២៤។
ក្នុងអំឡុងពេលស្នាក់នៅទីក្រុងវៀងច័ន្ទ ឯកឧត្តមអគ្គលេខាធិការអាស៊ាន នឹងឆ្លៀតឱកាសដើម្បីជួបប្រជុំទ្វេភាគីជាមួយបណ្ដារដ្ឋមន្ត្រី និងប្រធានប្រតិភូមកពីប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូសន្ទនារបស់អាស៊ាន ដើម្បីពិភាក្សា និងផ្លាស់ប្តូរទស្សនៈស្តីពីកិច្ចខិតខំប្រឹងប្រែងកំពុងបន្តនៃការអនុវត្តច្បាប់ ជាពិសេស ក្នុងការផ្តល់ជូននូវដំណោះស្រាយជាក់ស្តែង និងមានប្រសិទ្ធភាពបំផុត ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។