តបតាមការអញ្ជើញរបស់ឯកឧត្តម Dato Erywan Pehin Yusof រដ្ឋមន្ត្រីការបរទេសទី ២ របស់ព្រុយណេ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នឹងអញ្ជើញចូលរួមក្នុងសិក្ខាសាលាថ្នាក់តំបន់ស្តីពីការបម្រែបម្រួលអាកាសធាតុ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុង Bandar Seri Begawan ប្រទេសព្រុយណេ។

ឯកឧត្តមអគ្គលេខាធិការអាស៊ាន នឹងអញ្ជើញថ្លែងសន្ទរកថាក្នុងពិធីបើកសិក្ខាសាលានេះ រួមជាមួយ ឯកឧត្តម Dato Erywan Pehin Yusof ព្រមទាំង លោកសាស្ត្រាចារ្យ Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) ។ សិក្ខាសាលានេះ រំពឹងថានឹងជួយរៀបចំក្របខណ្ឌប្រតិបត្តិការនៃមជ្ឈមណ្ឌលអាស៊ានសម្រាប់ការបម្រែបម្រួលអាកាសធាតុ និងយុទ្ធសាស្ត្រហិរញ្ញវត្ថុអន្តរកាល ដោយធានាបាននូវការចាប់ផ្តើមយ៉ាងស្វាហាប់ ចំពោះកិច្ចខិតខំប្រឹងប្រែងសកម្មភាពអាកាសធាតុរួមរបស់អាស៊ាន។