
តមតាមការអញ្ជើញរបស់ឯកឧត្តម Bui Thanh Son រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នឹងអញ្ជើញដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងចូលរួមក្នុងវេទិកាអនាគតអាស៊ាន ពីថ្ងៃទី ២២ ដល់ ២៣ ខែមេសា ឆ្នាំ២០២៤។
ឯកឧត្តមអគ្គលេខាធិការអាស៊ាន នឹងដឹកនាំក្រុមការងារលេខាធិការដ្ឋានអាស៊ាន ដែលរួមមានសសរស្តម្ភទាំង ៣នៃសហគមន៍អាស៊ាន ដើម្បីជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តមនាយករដ្ឋមន្ត្រី Pham Minh Chinh ឯកឧត្តមរដ្ឋមន្ត្រីការបរទេស Bui Thanh Son ឯកឧត្តមរដ្ឋមន្ត្រីឧស្សាហកម្ម និងពាណិជ្ជកម្ម Nguyen Hong Dien ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ ជនពិការ និងសង្គមកិច្ច Dao Ngoc Dung ព្រមទាំងមន្ត្រីជាន់ខ្ពស់វៀតណាមមួយចំនួនទៀត។
ឯកឧត្តមបណ្ឌិត កៅ គឹមហួន ក៏នឹងមានជំនួបជាមួយថ្នាក់ដឹកនាំបណ្ឌិតសភាការទូតវៀតណាម និងមានជំនួបជាមួយតំណាងយុវជនពីវៀតណាម និងសមាជិកអាស៊ានផ្សេងទៀត។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន ក៏នឹងថ្លែងនៅក្នុងវេទិកាអនាគត…