នៅរសៀលថ្ងៃអង្គារ ៤ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងញូវឌេលី សាធារណរដ្ឋឥណ្ឌា ឯកឧត្តមបណ្ឌិត កៅ គឺមហួន អគ្គលេខា ធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយសហព័ន្ធឧស្សាហកម្មឥណ្ឌា។ នៅក្នុងកិច្ចពិភាក្សា ឯកឧត្តមអគ្គលេខា ធិការអាស៊ាន បានថ្លែងអំណរគុណដល់សហព័ន្ធឧស្សាហកម្មឥណ្ឌា សម្រាប់ការចូលរួមចំណែកដល់ការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងសេដ្ឋកិច្ចរវាងសហគមន៍ធុរកិច្ចនៅក្នុងអាស៊ាន និងឥណ្ឌា ព្រមទាំងបានរិះរកកាលានុវត្តភាពដើម្បីសហការគ្នាលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។






