នៅព្រឹកថ្ងៃសុក្រ ១៤ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Sujiro Seam ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំអាស៊ាន។
នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់រកវិធី និងមធ្យោបាយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដើម្បីគាំទ្របន្ថែមទៀតនូវផែនការសកម្មភាពអាស៊ាន-សហភាពអឺរ៉ុប ដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រឆ្នាំ២០២៣-២០២៧ រួមទាំង តាមរយៈគម្រោងអាទិភាពនានា ស្តីពីបរិស្ថាន ការបម្រែបម្រួលអាកាសធាតុ និងការតភ្ជាប់ប្រកបដោយចីរភាព និងគម្រោងផ្សេងៗទៀត។






