
នៅរសៀលថ្ងៃព្រហស្បតិ៍ ៧ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបជាមួយឧត្តមនាវីឯក Linda L. Fagan. មេបញ្ជាការឆ្មាំសមុទ្រសហរដ្ឋអាមេរិក (U.S. Coast Guard Commandant)។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីកិច្ចសហប្រតិបត្តិការលំហសមុទ្រអាស៊ាន-សហរដ្ឋអាមេរិក និងបានរិះរកវិធី និងមធ្យោបាយនានា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសហរដ្ឋអា មេរិក សម្រាប់ឆ្មាំសមុទ្រ ជាដើម។


