នៅព្រឹកថ្ងៃសុក្រ ៣ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចសន្ទនារវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយហុងកុងលើកទី ៨។
កិច្ចប្រជុំបានពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង កិច្ចព្រមព្រៀងវិនិយោគអាស៊ាន-ហុងកុង។ បន្ថែមលើនេះ កិច្ចប្រជុំក៏បានស្វាគមន៍ការបញ្ចប់ការពិនិត្យមើលឡើងវិញនូវកម្មវិធីការងារកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសនៃ កិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង ដែលបានពង្រឹងដោយជោគជ័យនូវសមត្ថភាពនៃតួអង្គពាក់ព័ន្ធនៃភាគីនៃកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង។






