នៅព្រឹកថ្ងៃអង្គារ ១២ រោច ខែស្រាពណ៌ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញផ្តល់សន្ទរកថាគន្លឹះនៅក្នុងសន្និសីទនាយកប្រតិបត្តិអន្តរជាតិលើកទី ២១ ដែលរៀបចំដោយសមាគមគ្រប់គ្រងហ្វីលីពីន (Management Association of the Philippines)។
នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ថា អនាគតនៃសមាហរណកម្មនៅក្នុងអាស៊ាន គួរតែត្រូវបានពិពណ៌នាដោយភាពជាដៃគូ ការអភិវឌ្ឍដ៏រឹងមាំ ដែលជំរុញដោយនវានុវត្តន៍ និងវិធីសាស្ត្រប្រកបដោយបរិយាប័្នន ដែលផ្តល់អាទិភាពលើប្រជាជន។






