នៅរសៀលថ្ងៃពុធ ៧ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងជំនួបរវាងមេដឹកនាំអាស៊ានជាមួយតំណាងអន្តរ-សភាអាស៊ាន (AIPA)។
ជំនួបនេះ គឺជាវេទិកាដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់សាមគ្គីភាព ការយោគយល់គ្នា និងកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសសមាជិកអាស៊ាន ព្រមទាំងផ្លាស់ប្តូរទស្សនៈរវាងអង្គនីតិបញ្ញត្តិ និងអង្គនីតិប្រតិបត្តិ។






