នៅរសៀលថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីកង់បេរ៉ា ប្រទេសអូស្ត្រាលី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយគណៈកម្មាធិការអាស៊ានប្រចាំទីក្រុងកង់បេរ៉ា។
នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានថ្លែងអំណរគុណគណៈកម្មាធិការដែលបានដើរតួនាទីក្នុងការចូលរួមចំណែកដល់ការលើកមុខមាត់ និងភាពមើលឃើញឱ្យកាន់តែច្បាស់របស់អាស៊ាន នៅក្នុងប្រទេសអូស្ត្រាលី ព្រមទាំងពង្រឹងទំនាក់ទំនងអាស៊ាន-អូស្ត្រាលី។
ឯកឧត្តម ក៏បានលើកទឹកចិត្តឱ្យគណៈ កម្មាធិការបន្តដើរតួនាទីសកម្ម ជាពិសេសស្របពេលឆ្នាំនេះ ជាខួបអនុស្សាវរីយ៍ ៥០ ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី។






