នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣ រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងបាងកក ប្រទេសថៃ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខា ធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី ៥។
នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខា ធិការអាស៊ាន បានចែករំលែកទស្សនៈ ស្តីពីតួនាទីដ៏មានសារៈសំខាន់របស់វិស័យឌីជីថល ក្នុងការជំរុញការប្រមូលផ្តុំនៅទូទាំងសសរស្តម្ភអាស៊ាន ដោយពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ និងការបង្កើតមូលដ្ឋានគ្រឹះសម្រាប់ផែនការមេឌីជីថលអាស៊ានឆ្នាំ២០៣០។


