នៅព្រឹកថ្ងៃចន្ទ ទី ២៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងហ្លួងប្រាបាង ប្រទេសឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខា ធិការអាស៊ាន បានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានចង្អៀត។ កិច្ចប្រជុំចង្អៀតដែល ដឹកនាំដោយ ឯកឧត្តម Saleumxay Kommasith ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានពិភាក្សាអំពីអាទិភាពនានារបស់អាស៊ាន ក្រោមការធ្វើជាប្រធានអាស៊ានរបស់ឡាវ ដែលមានមូលបទ “អាស៊ាន៖ ពង្រឹងការតភ្ជាប់ និងភាពធន់” ព្រមទាំងបានផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហានានា ដែលពាក់ព័ន្ធដល់ការកសាងសហគមន៍អាស៊ាន រួមទាំង ការបន្តតាមដានការងារពីកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និងទំនាក់ទំនងខាងក្រៅរបស់អាស៊ាន។