នៅល្ងាច ថ្ងៃចន្ទ ៩ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងមែលប៊ិន ប្រទេសអូស្ត្រាលី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានផ្តល់កិច្ចសម្ភាសន៍ជាមួយសាស្ត្រាចារ្យ Tim Harcourt សម្រាប់កម្មវិធីទូរទស្សន៍ អំពី កិច្ចសន្ទនាភាពជាអ្នកដឹកនាំអាស៊ានផ្លាស់ប្តូរដ៏អស្ចារ្យ។ នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ានបានគូសរំលេចអំពីសារៈសំខាន់នៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ឆ្ពោះទៅការពង្រឹងសន្តិភាព វិបុលភាព និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។


