នៅរសៀលថ្ងៃព្រហស្បតិ៍ ១៣ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានផ្តល់កិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Jiji Press របស់ជប៉ុន។
នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានលើកឡើងអំពីចំណុចអាទិភាពសំខាន់ៗមួយចំនួន ដែលនឹងយកមកពិភាក្សានៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៧ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅពេលខាងមុខ រួមមាន ការតភ្ជាប់ និងសន្តិសុខថ្នាក់តំបន់ ព្រមទាំងការអភិវឌ្ឍដោយចីរភាពប្រកបដោយបិរយាប័្ននជាដើម។ ឯកឧត្តមបណ្ឌិត ក៏បានជម្រាបជូនអំពីបច្ចុប្បន្ន ភាពស្តីពីវឌ្ឍនភាពរបស់ប្រទេសទីម័រខាងកើត ឆ្ពោះទៅកាន់សមាជិកភាពពេញសិទ្ធិរបស់អាស៊ាន ដោយគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសនេះ ក៏ដូចជា ការគាំទ្រការសមាជិកអាស៊ានចំពោះដំណើរការសមាហរណកម្មរបស់ទីម័រខាងកើត។






