
នៅរសៀលថ្ងៃអង្គារ ៧ រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ៨ ខែសីហា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចែកវិញ្ញាបនបត្រដល់ជ័យលាភីអាហារូបករណ៍ ASEAN-Maybank។
នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានអបអរសាទរ ចំពោះជ័យលាភីសម្រាប់ឆ្នាំ២០២៣ នេះ ដែលមានចំនួន ៥ រូប។
ឯកឧត្តម បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ក្នុងការសំរេចបាននូវសក្តានុពលពេញលេញ របស់យុវជនអាស៊ាន តាមរយៈការទទួលបាននូវការអប់រំស្មើគ្នា។





