
នៅរសៀលថ្ងៃចន្ទ ៥ កើត ខែស្រាពណ៌ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៣ នៅទីក្រុងសាម៉ារ៉ាង សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងកិច្ចពិគ្រោះយោបល់រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយឥណ្ឌាលើកទី២០។
កិច្ចប្រជុំបានលើកទឹកចិត្តឱ្យមន្ត្រីពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុងការពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន-ឥណ្ឌា (AITIGA)។ កិច្ចប្រជុំក៏មានកិច្ចសន្ទនាជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន- ឥណ្ឌា ផងដែរ។




