នៅរសៀលថ្ងៃសុក្រ ៥ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងឡុងដ៏ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាតុមូលគោលនយោបាយនៅវិទ្យាស្ថាន Chatham House ដែលជាវិទ្យាស្ថានសិក្សាស្រាវជ្រាវនិងផ្តល់យោបល់ផ្នែកកិច្ចការអន្តរជាតិរបស់អង់គ្លេស។ កិច្ចពិភាក្សាតុមូលនេះ ផ្តោតលើ “ភាពជាដៃគូអាស៊ាន- អង់គ្លេស : វឌ្ឍនភាព ទស្សនៈវិស័យ និងសក្តានុពល ”។






