នៅព្រឹកថ្ងៃពុធ ៤ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយតំណាងគណៈកម្មាធិការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស (AICHR)។
នៅក្នុងជំនួបនេះ មានការផ្លាស់ប្តូរយោបល់យ៉ាងស្មោះត្រង់ រវាងបណ្តារដ្ឋមន្ត្រី និងតំណាង AICHR ស្តីពីសិទ្ធិមនុស្សនៅក្នុងតំបន់។






