នៅរសៀលថ្ងៃអង្គារ ៩ កើត ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុង Bandar Seri Begawan ប្រទេសព្រុយណេ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញទៅទស្សនានៅមជ្ឈមណ្ឌលស្រាវជ្រាវរុក្ខសាស្ត្ររបស់សាកលវិទ្យាល័យ Universiti Brunei Darussalam ។
នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានចុះហត្ថលេខាលើសៀវភៅក្រាំងមាស បានចូលរួមក្នុងពិធីដាំដើមឈើ ព្រមទាំងបានទស្សនាអគាររបស់មជ្ឈមណ្ឌលនេះ ថែមទាំងបានស្វែងយល់អំពីសកម្មភាព និងកម្មវិធីនានារបស់មជ្ឈមណ្ឌលនេះផងដែរ។






