នៅព្រឹកថ្ងៃពុធ ១ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន រួមជាមួយប្រធានគណៈប្រតិភូផ្សេងទៀត បានអញ្ជើញចូលជួបសំដែងការគួរសមជាមួយ ឯកឧត្តម Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ នៅក្នុងឱកាសនៃកិច្ចប្រជុំអភិបាលរាជធានីអាស៊ាន ឆ្នាំ២០២៤ និងវេទិកាអភិបាលក្រុងអាស៊ាន។
អ្នកចូលរួមទាំងអស់ បានសំដែងនូវអំណរគុណចំពោះភាពជាអ្នកដឹកនាំ និងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលឡាវ ក្នុងនាមជាប្រធានបណ្តាញទីក្រុងឆ្លាតវ័យអាស៊ានឆ្នាំ២០២៤ ក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន នៅក្នុងការអភិវឌ្ឍទីក្រុងដោយភាពឆ្លាតវ័យ និងប្រកបដោយចីរភាព។






