ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២០បានចេញផ្សាយថា៖អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គួទែរែស (Antonio Guterres) បានអំពាវនាវឲ្យគ្រប់គ្នាប្រកាសសង្គ្រាមចំពោះ COVID-19 បន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) បានប្រកាសចាត់ទុក COVID-19 ជាជំងឺរាតត្បាតសកល។
លោក Guterres បានលើកឡើងទៀតថា COVID-19 មិនត្រឹមតែកំពុងបង្កវិបត្តិដល់វិស័យសុខាភិបាលសកលប៉ុណ្ណោះទេ, ប៉ុន្តែវាថែមទាំងបង្កឲ្យសេដ្ឋកិច្ចពិភពលោក រងផលប៉ះពាល់ជា
បណ្តើរៗផងដែរ។
តាមក្រុមជំនាញរបស់ UN វិបត្តិនៃវីរុសកូរ៉ូណាថ្មីនេះ នឹងធ្វើឲ្យសេដ្ឋកិច្ចសកលរងការខាតបង់រហូតដល់ ១ទ្រីលានដុល្លារក្នុងឆ្នាំ២០២០ ឬក៏អាចលើសនេះទៀត ដូច្នេះសង្គ្រាមប្រយុទ្ធប្រឆាំងវីរុសនេះ ត្រូវតែបង្កើតឡើង៕






