ប៉ូលិសបាននិយាយថា យ៉ាងហោចណាស់មនុស្ស៨ នាក់បានស្លាប់ និង១១នាក់ បានរងរបួសនៅក្នុងអគ្គីភ័យ ឆាប ឆេះនៅកន្លែងតាំងបង្ហាញយានយន្តអេឡិចត្រិច នៅក្នុងទីក្រុងសេចខនដឺរ៉ាបែត (Secunderabad) ក្នុងប្រទេសឥណ្ឌា។
យោងតាមប៉ូលីសបានឱ្យដឹងថា អគ្គីភ័យបានឆាប ឆេះកាលពីល្ងាចថ្ងៃចន្ទ នៅក្នុងបន្ទប់ក្រោមដីនៅសណ្ឋាគារមួយដែលភាគច្រើននៃអ្នកស្លាប់ នៅក្នុងអគ្គីភ័យគឺជាអ្នកស្នាក់នៅសណ្ឋាគារនេះ។ រូបភាពប្រព័ន្ធផ្សព្វផ្សាយបានបង្ហាញថាប៉ូលីស និងអ្នកពន្លត់អគ្គីភ័យ បានប្រើប្រាស់រថយន្តស្ទូច និងឧបករណ៍ផ្សេងទៀត ដើម្បីជួយសង្គ្រោះជន រងគ្រោះ ដែលជាប់គាំងនៅក្នុងសណ្ឋាគារ។
នាយករដ្ឋមន្ត្រីលោកណារិនដ្រាម៉ូឌី (NarendraModi) បាននិយាយថា លោកមានការសោកស្ដាយចំពោះការស្លាប់នេះ ហើយបានសន្យាថានឹងផ្តល់សំណងដល់ជនរងគ្រោះ៕
ប្រែសម្រួលដោយ ប៊ុន សុភាព