អង្គការសម្ព័ន្ធមិត្តសត្វព្រៃ មានសេចក្តីសោមន្សរីករាយក្នុងការស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ “ដំណើរទេសចរណ៍សត្វព្រៃ” នៅឃុំអូសោម នៅថ្ងៃនេះដែលត្រូវនឹងថ្ងៃសុក្រ ទី១០ ខែមីនា ចាប់ពីម៉ោង ១ រសៀល រហូតដល់ម៉ោង ៩យប់។ ក្នុងព្រឹត្តិការណ៍នេះ យើងនឹងមានការលេងល្បែងកំសាន្ត ការសម្ដែងសៀកបែបវិទ្យាសាស្ត្រ និងរួមមានការចាប់រង្វាន់ផងដែរ។ ព្រឹត្តិការណ៍នេះគឺត្រូវបានប្រារព្ធឡើងដើម្បីអបអរសាទរ និងផ្សព្វផ្សាយពីសារៈសំខាន់នៃព្រៃឈើ តំបន់ជួរភ្នំក្រវាញចំពោះបរិស្ថាន និងសហគមន៍ រួមទាំងបានដើរតួនាទីជាបទប្បញ្ញត្តិអាកាសធាតុ បង្កើតជាប្រភពថាមពល និងបានជួយគាំទ្រដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។
ព្រឹត្តិការណ៍នេះនឹងផ្ដោតសំខាន់លើខ្លឹមសារចម្បងចំនួនបី៖
១. មានព្រៃឈើមានប្រភពទឹក។
២. សត្វខ្លាធំជួយរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ី
៣. គ្មានអន្ទាក់ គ្មានការបរិភោគសាច់សត្វព
កម្មវិធីនេះត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តម សុខខេង នរិន្ទ អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន ឯកឧត្តម សាយ សុជាតិ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ កញ្ញាបណ្ឌិត ស៊ូវ ណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងភ្ញៀវកិត្តិយសដទៃ ទៀត។ ព្រឹត្តិការណ៍នេះនឹងរួមបញ្ចូលការសម្ដែងសៀកបែបវិទ្យាសាស្ត្រ ដែលចូលរួមសម្ដែងដោយដៃគូ សហការរបស់យើងមកពីក្រៅប្រទេសគឺ “Baseet” និង ការសម្តែងដោយតារាចម្រៀងល្បីប្រចាំខេត្ត កោះកុងគឺ លោក រាជ វិចិត្រ៕






