ជំងឺរាតត្បាត ជម្លោះប្រដាប់អាវុធ និងបម្រែបម្រួលអាកាស ធាតុ បានធ្វើឱ្យលក្ខខណ្ឌកាន់តែធ្ងន់ធ្ងរ និងធ្វើឱ្យមនុស្សធ្លាក់ក្នុ ងពលកម្ម ឬអាពាហ៍ពិពាហ៍ដោយ បង្ខំ។
អង្គការពលកម្មអន្តរជាតិរបស់អង្គការសហប្រជា ជាតិហៅកាត់ ILO បាននិយាយកាលពីថ្ងៃចន្ទថា ចំនួនមនុស្ស ដែលជាប់ នៅក្នុងពលកម្ម ដោយបង្ខំឬរៀបការដោយបង្ខំ និងវិបត្តិផ្សេងទៀត បានកើនឡើងដោយមួយភាគប្រាំ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដល់ប្រហែល ៥០លាននាក់។ អង្គការ ILO បាននិយាយថា ការសិក្សាដោយទីភ្នាក់ងារអង្គការសហប្រជាជាតិ សម្រាប់ការងារ និងការធ្វើចំណាកស្រុក រួមជាមួយមូលនិធិ វ៉កហ្រ្វី (Walk Free) បានរកឃើញថា នៅចុងឆ្នាំមុន ជាងពាក់ កណ្តាលនៃអ្នកទាំងនោះ ត្រូវបានបង្ខំឱ្យធ្វើការប្រឆាំងនឹងឆន្ទៈរបស់ពួកគេ ហើយនៅសល់ត្រូវបានបង្ខំឱ្យរៀបការ។ ម្នាក់ ក្នុងចំណោមមនុស្ស១៥០នាក់នៅលើពិភពលោក ត្រូវបានជាប់នៅក្នុងទម្រង់ទំនើបនៃទាសភាព។
ទីភ្នាក់ងារនេះបាននិយាយថា ស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើងដោយសារជំងឺរាតត្បាត COVID-19 ដែលធ្វើឲ្យលក្ខខណ្ឌកាន់តែអាក្រក់ និងកម្រិតបំណុលកើនឡើង សម្រាប់កម្មករជាច្រើន ក៏ដូចជាជម្លោះប្រដាប់អាវុធនិងការប្រែប្រួលអាកាសធាតុ ដែលធ្វើឲ្យប្រជាជនស្ថិតក្នុងភាពក្រីក្រខ្លាំង និងបង្ខំឱ្យធ្វើចំណាកស្រុកកាន់តែច្រើន។
គួរ បញ្ជាក់ថា ទាសភាពសម័យទំនើប មានវត្តមាននៅក្នុងប្រទេសនីមួយៗ ដោយមានជាងពាក់កណ្តាលនៃករណី នៃពលកម្មដោយបង្ខំ និង១ ភាគ៤ នៃអាពាហ៍ពិពាហ៍ ដោយ បង្ខំនៅក្នុងប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ ឬប្រទេសដែលមានប្រាក់ចំណូលខ្ពស់៕
ប្រែសម្រួលដោយ ប៊ុន សុភាព






