
BBC៖ ក្រុមអ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ បាននិយាយថា ពួកគេជឿថា រដ្ឋាភិបាលអេត្យូពី គឺជាអ្នកនៅពីក្រោយឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលកំពុងបន្តនៅក្នុងតំបន់ Tigray ភាគខាងជើង។
រដ្ឋាភិបាល មិនបានឆ្លើយតប នឹងការចោទប្រកាន់នេះទេ។ ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា មានភស្តុតាង បង្ហាញថា ការអត់ឃ្លានត្រូវបានប្រើប្រាស់ជាអាវុធនៃសង្គ្រាមផងដែរ។
របាយការណ៍នេះនិយាយថា ការរំលោភសិទ្ធិមនុស្ស ត្រូវបានប្រព្រឹត្តដោយភាគីទាំងអស់ចាប់តាំងពីការប្រយុទ្ធគ្នា បានផ្ទុះឡើងជិតពីរឆ្នាំមុន។ របាយការណ៏ ក៏ពិពណ៌នាអំពីវិបត្តិមនុស្សធម៌នៅ ទីហ្គ្រេ (Tigray) ដ៏គួរឱ្យតក់ស្លុតថែមទៀត។
់អ្នកនាំពាក្យជនជាតិ ទីហ្គ្រីយ៉ាន (Tigrayan) បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ពួកគេបាន “រក្សាជានិច្ច” ថា រដ្ឋាភិបាលរបស់ប្រទេសអេត្យូពី គឺជាអ្នកទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅក្នុងតំបន់។ ចំណែកក្រុមអ្នកស៊ើបអង្កេតបានព្រមានថា ការបន្តជម្លោះនាពេលថ្មីៗនេះ បន្ទាប់ពីបទឈប់បាញ់រយៈពេលប្រាំខែ នឹងបង្កើនហានិភ័យនៃអំពើឃោរឃៅបន្ថែមទៀត៕
ប្រែសម្រួលដោយ: ជ ង៉ា

