អង្គការសុខភាពពិភពលោកបានព្រមានអំពីគ្រោះថ្នាក់នៃវីរុសកូវីដ 19 ថា វីរុសដ៏កាចសាហាវមួយនេះអាចរស់នៅមានជីវិតជាធម្មតាក្នុងចន្លោះពី ២ ម៉ោងទៅដល់ ៩ថ្ងៃប្រសិនបើវាស្ថិតនៅជាប់លើផ្ទៃរឹងណាមួយ។
ការព្រមាននេះត្រូវបានធ្វើឡើងតាមរយៈអ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោកក្រោយមានអ្នកវិទ្យាសាស្ត្រល្បីៗនៅជុំវិញពិភពលោកសុទ្ធតែបានសិក្សានិងរកឃើញដូចគ្នា អំពីទីកន្លែងនិងរយៈពេលដែលវីរុសកូរ៉ូណាថ្មីអាចរស់នៅមានជីវិតបាន។
ផ្អែកលើហេតុផលនេះ អង្គការសុខភាពពិភពលោកបានអះអាងថាការទូទាត់ការចំណាយ
ផ្សេងៗតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយនឹងក្រដាសប្រាក់ការចាប់ដៃគ្នាថើបគ្នាប្រើតុការិយា ល័យ រួមគ្នាក៏អាចធ្វើឱ្យមានការចម្លងវីរុសពីមនុស្សម្នាក់ទៅមនុស្សម្នាក់បានដែរ។
ដូច្នេះហើយក្រៅពីការពាក់ម៉ាស់និងលាងដៃឲ្យបានញឹកញាប់លោកអ្នកគួរតែជៀសវាងសកម្មភាពដូចដែលបានរៀបរាប់ខាងលើនេះដែរដើម្បីកាត់បន្ថយកម្រិតនៃការឆ្លងវីរុសឲ្យនៅទាបបំផុត។
ជាពិសេសគឺការកាន់លុយផ្ទាល់តែម្ដងព្រោះលុយមួយចំនួនពិតជាកខ្វក់ខ្លាំងណាស់ហើយ WHO បានណែនាំឲ្យធ្វើការទូទាត់ការចំណាយផ្សេងៗតាមរយៈកាតឬAppsវិញ។
គួរជម្រាបជូនថាគិតមកទល់ពេលនេះអ្នកឆ្លងវីរុសកូរ៉ូណាថ្មីនៅជុំវិញពិភពលោកមានចំនួន 9 1.336 ករណីនឹងចំនួនស្លាប់ 3.115 ករណីផងដែរ៕
អង្គការសុខភាពពិភពលោក(WHO)ព្រមានថា លុយក៏អាចចម្លងវីរុសCOVID-19បានដែរអង្គការសុខភាពពិភពលោកបានព្រមានអំពីគ្រោះថ្នាក់នៃវីរុសកូវីដ 19 ថា វីរុសដ៏កាចសាហាវមួយនេះអាចរស់នៅមានជីវិតជាធម្មតាក្នុងចន្លោះពី ២ ម៉ោងទៅដល់ ៩ថ្ងៃប្រសិនបើវាស្ថិតនៅជាប់លើផ្ទៃរឹងណាមួយ។ការព្រមាននេះត្រូវបានធ្វើឡើងតាមរយៈអ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោកក្រោយមានអ្នកវិទ្យាសាស្ត្រល្បីៗនៅជុំវិញពិភពលោកសុទ្ធតែបានសិក្សានិងរកឃើញដូចគ្នា អំពីទីកន្លែងនិងរយៈពេលដែលវីរុសកូរ៉ូណាថ្មីអាចរស់នៅមានជីវិតបាន។ផ្អែកលើហេតុផលនេះ អង្គការសុខភាពពិភពលោកបានអះអាងថាការទូទាត់ការចំណាយផ្សេងៗតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយនឹងក្រដាសប្រាក់ការចាប់ដៃគ្នាថើបគ្នាប្រើតុការិយា ល័យ រួមគ្នាក៏អាចធ្វើឱ្យមានការចម្លងវីរុសពីមនុស្សម្នាក់ទៅមនុស្សម្នាក់បានដែរ។ដូច្នេះហើយក្រៅពីការពាក់ម៉ាស់និងលាងដៃឲ្យបានញឹកញាប់លោកអ្នកគួរតែជៀសវាងសកម្មភាពដូចដែលបានរៀបរាប់ខាងលើនេះដែរដើម្បីកាត់បន្ថយកម្រិតនៃការឆ្លងវីរុសឲ្យនៅទាបបំផុត។ជាពិសេសគឺការកាន់លុយផ្ទាល់តែម្ដងព្រោះលុយមួយចំនួនពិតជាកខ្វក់ខ្លាំងណាស់ហើយ WHO បានណែនាំឲ្យធ្វើការទូទាត់ការចំណាយផ្សេងៗតាមរយៈកាតឬAppsវិញ។គួរជម្រាបជូនថាគិតមកទល់ពេលនេះអ្នកឆ្លងវីរុសកូរ៉ូណាថ្មីនៅជុំវិញពិភពលោកមានចំនួន 9 1.336 ករណីនឹងចំនួនស្លាប់ 3.115 ករណីផងដែរ៕
Posted by SEATV News 24 Hours on Sunday, 22 March 2020





