នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ស្អែកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំសន្និ សីទសារព័ត៌មានមួយស្ដីពី «យុទ្ធសាស្ត្រស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី»។ សន្និសីទសារព័ត៌មាននេះ ធ្វើឡើងនៅទីស្ដីការគណៈរដ្ឋមន្ដ្រី សាលសេរីភាព ជាន់ផ្ទាល់ដី។
សន្និសីទសារព័ត៌មាននេះ ធ្វើឡើងក្នុងគោលបំណងពន្យល់ផ្សព្វផ្សាយដល់សាធារណជន អំពីគោលនយោបាយជាយុទ្ធសាស្ត្ររបស់រារដ្ឋាភិបាលកម្ពុជា ក្នុងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ក្នុងទិសដៅរក្សាលំនឹងសេដ្ឋកិច្ចជាតិ និងជីវភាពរបស់ប្រជាជន ដែលបាននិងកំពុងរងផលប៉ះពាល់ ដោយសារវិបត្តិសាកល នៃការរីករាលដាលជំងឺកូវដ-១៩។
បើតាមសេចក្ដីជូនដំណឹង សន្និសីទនេះដឹកនាំ និងសម្រប សម្រួលដោយលោក ផៃ ស៉ីផាន រដ្ឋមន្ដ្រីប្រតិភអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងមានការចូលរួមជាវាគ្មិនកិត្តិយសពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕






