ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឯកជន ដ៏ធំបំផុតរបស់ប្រទេសចិន Country Garden កំពុងប្រឈមនឹងញត្តិទាមទារសំណ ងដែលត្រូវបានប្តឹងនៅក្នុងទីក្រុងហុងកុង ដោយម្ចាស់បំណុល។ ក្រុមហ៊ុននេះបានក្លាយជាកូនតំណាងនៃវិបត្តិអចលនទ្រព្យរបស់ប្រទេសចិន ដែលមានបំណុលជាង ៣០០ពាន់លានដុល្លារ។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលចិនអាចនឹងមានការស្ទាក់ស្ទើរក្នុងការបញ្ឈប់ការងារលើការអភិវឌ្ឍន៍អចលនទ្រព្យ នៅក្នុងប្រទេសចិន ដែលម្ចាស់ផ្ទះធម្មតាជាច្រើនកំពុងរង់ចាំផ្ទះល្វែង ដែលពួកគេបង់រួចហើយ។
លោកសេស មិនរំពឹងថា Country Garden នឹងប្រឈមមុខនឹងការបញ្ជាឱ្យរំលាយដោយបង្ខំដូច Evergrande នោះទេ។ លោកបានមានប្រសាសន៍ថា “យើងជឿជាក់ថា ក្រុមហ៊ុននឹងចាប់ផ្តើមផែនការរៀបចំរចនាសម្ព័ន្ធបំណុលនៅក្រៅប្រទេសឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ដើម្បីការពារការពន្យាពេលនៃញត្តិ និងដោះស្រាយបំណុលដែលបានកំណត់។ បញ្ហានៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន កំពុងមានផលប៉ះពាល់យ៉ាងសំខាន់ ខណៈដែលវិស័យនេះមានចំណែកមួយភាគបីនៃសេដ្ឋ កិច្ច។ ឧស្សាហកម្មនេះបាននឹងកំពុងប្រឈមមុខនឹងការគាប សង្កត់ផ្នែកហិរញ្ញវត្ថុដ៏ធំ ចាប់តាំងពីឆ្នាំ២០២១ នៅពេលដែលអាជ្ញាធរបានដាក់ចេញនូវវិធានការណ៍ ដើម្បីទប់ស្កាត់ចំនួនដែលក្រុមហ៊ុនអចលនទ្រព្យធំៗអាចខ្ចីបាន។ ចាប់តាំងពីពេលនោះមក អ្នកអភិវឌ្ឍន៍អចលនទ្រព្យធំៗជាច្រើនបានជំពាក់បំណុលគេក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច






