បាងកក៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានទៅទស្សនាប្រាសាទ នៅទីក្រុងបាងកក កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ក្នុងការបង្ហាញខ្លួនជាសាធារណៈលើកដំបូង ចាប់តាំងពីត្រូវបានដោះលែងឱ្យរួចពីពន្ធនាគារ ពីបទប្រព្រឹត្តអំពើពុករលួយ និងរំលោភអំណាច។ មហាសេដ្ឋី ដែលជាប់ឆ្នោតជានាយករដ្ឋមន្ត្រីពីរដង និងត្រូវបានបណ្តេញចេញពីរដ្ឋប្រហារយោធាឆ្នាំ២០០៦ បានអធិស្ឋាននៅទីសក្ការៈបូជាទីក្រុងបាងកក មុនពេលហោះហើរដោយយន្តហោះឯកជនទៅកាន់ទីក្រុងឈៀងម៉ៃ សម្រាប់ការធ្វើដំណើររយៈពេលបីថ្ងៃ។
លោក ថាក់ស៊ីន អាយុ ៧៤ ឆ្នាំ បានវិលត្រឡប់មកព្រះរាជាណា ចក្រវិញ កាលពីខែសីហាឆ្នាំមុន បន្ទាប់ពីបាននិរទេសខ្លួនឯងអស់រយៈពេល១៥ ឆ្នាំ ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៨ ឆ្នាំភ្លាមៗ ក្រោមបទចោទប្រកាន់តាំងពីសម័យលោកកាន់អំ ណាច។ ប៉ុន្តែការកាត់ទោសរបស់គាត់ត្រូវបានកាត់ បន្ថយរយៈពេលមួយឆ្នាំ ដោយព្រះមហាក្សត្រ មហា វិជ្ជរ៉ាឡុងកន ក្នុងរយៈពេលប៉ុន្មានថ្ងៃ នៃការត្រឡប់មកវិញរបស់គាត់។ កាលពីខែមុន រដ្ឋាភិបាលថៃ បាននិយាយថា លោក ថាក់ស៊ីន មានសិទ្ធិទទួលបានការដោះលែងមុនដោយសារតែអាយុរបស់គាត់ និងសុខភាពមិនល្អ៕
ប្រែសម្រួលដោយ ម៉ុក ម៉ានិច






