(អន្តរជាតិ)៖ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ បានផ្សាយថា ទីភ្នាក់ងារសារព័ត៌មានអាមេរិក Associated Press (AP) បានបង្ខំចិត្តបិទការិយាល័យរបស់ខ្លួន នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី ចាប់ពីថ្ងៃសុក្រសប្ដាហ៍នេះតទៅ ក្រោយពី បុគ្គលិកសារព័ត៌មានរបស់ខ្លួនម្នាក់ ដែលបានធ្លាប់បានប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺ
កូវីដ-១៩នោះ មានផ្ទុកវីរុសនេះ។
សូមបញ្ជាក់ថា ភ្នាក់ងារ AP រូបនេះ ជាមនុស្សម្នាក់ក្នុងចំណោម អ្នកសារព័ត៌មានរាប់រយនាក់ ដែលបានចូលរួមក្នុងពិធីជួបជុំអ្នកសារព័ត៌មាន ក្នុងទីក្រុង ញូអ័រលីនស៍ (New Orleans) ជាទីដែលអ្នកចូលរួមម្នាក់ត្រូវបានធ្វើតេស្ដរកឃើញផ្ទុក កូវីដ-១៩។
មិត្តរួមការងារម្នាក់ទៀតរបស់អ្នកសារព័ត៌មាន AP រូបនេះ ប្រចាំការិយាល័យក្នុងរដ្ឋធានី វ៉ាស៊ីនតោនឌីស៊ី ក៏បានបង្ហាញរោគសញ្ញាគួរឱ្យសង្ស័យផងដែរ។ជាហេតុតម្រូវឱ្យទីភ្នាក់ងារព័ត៌មានអាមេរិក AP ប្រាប់បុគ្គលិករបស់ខ្លួនឲ្យធ្វើការងារពីផ្ទះ រហូតដល់ថ្ងៃអង្គារសប្ដាហ៍ក្រោយ៕
(ប្រភពពី Sky news)






