កំពត ៖ ប៉ាន់ណូដ៍ធំមួយមានប្រវែងជិត20ម៉ែត្រ បានដួលរលំកាត់ទទឹងផ្លូវជាតិលេខ-3 ពីក្រុងកំពតទៅត្រពាំងរពៅ ត្រង់ ចំណុចភូមិបឹងទូកឃ៉ំបឺងទូកស្រុកទឹកឈូ៕ ដោយសាតែប៉ាន់ណូដ៍ធំមួយនេះដួលរលំ ខណៈមានភ្លៀងរលឹម និងខ្យល់ ធ្វើអោយស្ទះចរាចរណ៍រយៈពេលជិត3ម៉ោង ទាំងម៉ូតូទាំងរថយន្តមិនអាចធ្វើចរាចរឆ្លងកាត់ទៅមកបាន។
នៅវេលាម៉ោង7ព្រឹកឯកឧត្តមជាវតាយអភិបាលខេត្តកំពតចុះមកដល់កន្លែងប៉ាន់ណូដួលរលំ៕ ភ្លាមៗនោះអភិបាលខេត្ត កំពតបញ្ជាអោយមានការស្ទូចយកប៉ាន់ណូនោះដាក់មកខាងផ្លូវកុំអោយស្ទះចរាចរ។ លោក ពុធ សឺុង នាយការិយាល័យ នគរបាលសណ្ដាប់ធ្នាប់ខេត្តកំពត បានប្រាប់អោយដឹងថា ប៉ាន់ដាក់លើផ្លូវជាតិនោះសរសេរប្រាប់ជាសញ្ញាប្រាប់ខេត្តស្រុក ត្រូវបានដួលរលំ-ប៉ុន្តែមិនបង្កអោយមានគ្រោះថ្នក់ដល់អ្នកធ្វើដំណើទេ។
លោក ពុធ សឺុង នាយការរិយាល័យនគរបាលចរាចរផ្លូវគោក បានប្រាប់អោយដឹងទៀតថា ប៉ាន់ណូដួលកាត់ទទឺងផ្លូវនេះ មានទទឹង7ម៉ែត្រកន្លះ និងបណ្ដោយ25ម៉ែត្រ ហើយរថយន្តស្ទូចបានស្ទូចយកប៉ាន់ណូដួលនៅលើផ្លូវចេញរួចរាល់ នៅ វេលាម៉ោង7/30នាទីព្រឹក ថ្ងៃទី11 មិថុនា។ កែវឆាត












