ដើម្បីរក្សាសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋពិសេសបងប្អូនប្រជាពលរដ្ឋដែលបាននិងកំពុងធ្វើចត្តាឡីស័កនៅតាមទីតាំងចត្តាឡីស័កមួយចំនួននៅក្នុងរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំឱ្យមន្ត្រីនៃមន្ទីរសុខាភិបាលរាជធានីចុះបាញ់ថ្នាំមូសនៅមណ្ឌលចត្តាឡីស័កមួយចំនួននៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ។
នៅព្រលប់ថ្ងៃទី៩ ខែមិនានេះ ក្រុមការងារនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ អនុវត្តទៅតាមការណែនាំរបស់ ឯកឧត្តម ឃួង ស្រេង បានចុះធ្វើសកម្មភាពបាញ់ថ្នាំសំលាប់មូសក្នុងទីតំាងធ្វើចត្តាឡីស័កចំនួន៣ ក្នុងមូលដ្ឋានខណ្ឌសែនសុខនិងខណ្ឌពោធិសែនជ័យ ក្នុងនោះ រួមមានមណ្ឌលចត្តាឡីស័កវិទ្យាល័យហ៊ុន សែន បុរី១០០ខ្នង អនុវិទ្យាល័យហ៊ុន សែនពោធិចិនតុងនិងមណ្ឌលចត្តាឡីស័កអនុវិទ្យា ល័យហ៊ុន សែន ភ្នំពេញថ្មី។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងនៅរាត្រីថ្ងៃនោះថា អនុវត្តទៅតាមការណែនាំរបស់អភិបាលរាជធានីភ្នំពេញ ក្រុម ការងារនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ តែងបានបាញ់ថ្នាំមូសនិងបាញ់សម្លាប់មេរោគ ដើម្បីសុខមាលភាពរបស់បង ប្អូនប្រជាពលរដ្ឋ។
មន្ត្រីដដែលបានបញ្ជាក់ផងដែរថា ពាក់ ព័ន្ធនឹងការបាញ់ថ្នាំមូសនេះ មិនមែនចេះតែបាញ់នោះទេ គឺត្រូវកំណត់ពីពេលវេលា ដែលត្រូវបាញ់ ទៅតាមជំនាញរបស់សុខាភិបាល ធ្វើយ៉ាងណាមិនបង្ករអោយប៉ះពាល់ដល់សុខភាពរបស់បងប្អូននោះឡើយ៕
ដោយ សំអាតនិងពិសិដ្ឋ






