
នៅថ្ងៃទី៦ ខែតុលានេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នឹងបញ្ចេញរថយន្តប្រមូលសំរាមដែលទេីបុំទិញ និងមកដល់ថ្មីចំនួន៧០គ្រឿង រួមជាមួយរឺម៉កប្រមូលសំរាមរាប់សិបគ្រឿង និងកម្លាំងសន្តិសុខសណ្តាប់ធ្នាប់គ្រប់ខណ្ឌ ចេញប្រតិបត្តការប្រមូលសំរាមក្នុងរាជធានីភ្នំពេញ ខណៈដែលកម្មករក្រុមហ៊ុន ស៉ិនទ្រី ធ្វើកូដកម្មដោយមិនចេញប្រមូលសំរាម។ សូមបងប្អូនប្រជាពលរដ្ឋចូលរួមសហ ការ ទុកដាក់ និងវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ និងតាមពេលវេលាដែលបានកំណត់ ដេីម្បីងាយស្រួលដល់ក្រុមការងារប្រមូលសំរាម និងបានលឿន ។
អភិបាលរាជធានីភ្នំពេញថ្មីៗកន្លងទៅនេះបានបញ្ជាទៅរដ្ឋបាលខណ្ឌទាំង១៤ បញ្ចេញកម្លាំងប្រជាការពារ និងសន្តិ សុខខណ្ឌ ដើម្បីធ្វើការប្រមូលសំរាមនៅតាមដងផ្លូវដែលកកស្ទះជះក្លិនស្អុយជាខ្លាំង។
រដ្ឋបាលរាជធានីភ្នំពេញកាលពីម្សិលមិញនេះ ក៏បានប្រកាសជ្រើសរើសកម្មករប្រមូលសំរាមជាច្រើននាក់បន្ថែមទៀតនៅក្នុងដំណាក់កាលអន្តរកាលនៃការប្រមូលសំរាមនេះ។
រដ្ឋបាលរាជធានីភ្នំពេញបានប្រាប់ទៅកម្មករ កុំឱ្យយកសំរាមជាចំណាប់ខ្មាំង ក្នុងការទាមទារលក្ខខណ្ឌផ្សេងៗ។




