
ភ្នំពេញ៖ អាងហែលទឹកស្ដង់ដារអន្ដរជាតិ នៃពហុកីឡ ដ្ឋានជាតិ(ស្ដាតអូឡាំពិក) ដែលចំណាយថវិកាអស់ប្រមាណជិត ៣លានដុល្លារ នឹងសម្ពោធដាក់ឲ្យប្រើ ប្រាស់ជាផ្លូវការនាល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នេះ ក្រោយបញ្ចប់ការសាងសង់ និងជួសជុល កាលពីខែមេសាកន្លងទៅ។
ឯ.ឧ ស៊ុន ចាន់ថុល រដ្ឋមន្រ្តី ក្រសួងសាធារណកាលដឹក ជញ្ជូន និង ជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានមានប្រសាសន៍ថា អាងហែលទឹកពហុកីឡដ្ឋានជាតិនេះ មានទំហំ ២៥ម៉ែត្រ X ៥០ម៉ែត្រ ស្មើនឹង១០ ខ្សែបន្ទាត់ និងអាងលោតទឹក១ ខ្នាត ២០ម៉ែត្រ X ២៥ ម៉ែត្រ។
លើសពីនេះ នៅមានការិយាល័យធ្វើការ គ្រឿងបរិក្ខាបច្ចេកទេស កន្លែងស្នាក់នៅ និងហ្វឹកហាត់សាច់ដុំ ពិសេសបំពាក់ទៅដោយកៅអីជាង ១,៦០០កៅអី ដែលចំណាយសរុបប្រមា ណជិត៣លានដុល្លារ។
ពិធីសម្ពោធខាងលើនឹងធ្វើឡើងក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង ការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រ កួតកីឡាអាស៊ីអាគ្នេយ៍(SEA Games) លើកទី៣២ ឆ្នាំ ២០២៣ ឬហៅកាត់ថា CAMSOC ៕






