នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងអភិបាលស្រុក ក្រុង ទាំង១១ បានចុះពិនិត្យការរៀបចំ ត្រៀមការការពារ ក្នុងករណីមានអ្នកឆ្លងជំងឺcovid-19 នៅមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្តាល។
អភិបាលខេត្តកណ្ដាល បានអោយដឹងថា ខេត្តកណ្ដាល បានត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលយកអ្នកឆ្លងជំងឺ covid-19 ដោយបានរៀបចំក្រុមគ្រូពេទ្យព្យាបាល និងបន្ទប់សម្រាប់អ្នកជំងឺឲ្យមានសុវត្ថិភាព ដើម្បីបញ្ចៀសការឆ្លងរាលដាល និងធ្វេីការពិនិត្យព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកជ័យជំនះ នេះផ្ទាល់តែម្តង៕






