
អាជ្ញាធរជាតិអប្សរា កាលពីម្សិលម៉ិញបានយកកូនឈឺប្រណីត មានបេង និងក្រញូង មកដាំនៅបរិវេណខាង កើតប្រាសាទប្រី ដោយមានការចូលរួមមកពីថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៃអគ្គលេខាធិការដ្ឋានប្រជាជននិងការអភិវឌ្ឍនៃក្រសួង ផែនការ ចំនួន៣៥ នាក់។
ក្នុងពិធីនោះ ក៏មានការចូលរួមពីនគរបាលការពារបេតិកភណ្ឌ ភ្នាក់ងារទេសចរណ៍ ភ្នាក់ងារសណ្ដាប់ធ្នាប់ ភ្នាក់ងារអភិរក្សព្រៃឈើ ព្រមទាំងមន្រ្តី បុគ្គលិក ពលករ នៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន ដែលសរុបអ្នកចូលរួមទាំងអស់ចំនួន ៩០ នាក់។ កូនឈើដែលដាំនៅពេលនោះសរុប ៧៥០ដើម ដែលមានដើមបេង ចំនួន៥០០ដើម និងដើមគ្រញូង ២៥០ដើម៕
ប្រភព អាជ្ញាធរជាតិអប្សរា
សំ វណ្ណា
…………………………………………………………..
SEATV News 24 Hours, Real News from Cambodia
#THESEATVNEWS #SEATV_News_24Hours #Real_News_from_Cambodia