ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ កងកម្លាំងរក្សាសន្តិភាព NPMEC បានបន្តរកឃើញគ្រាប់មីន ស្ថិតក្នុងចម្ការកៅស៊ូភូមិក្រវៀនខាងជេីង ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលយើងគិតថាជាទីតាំងមានសុវត្ថិភាព និងមានកម្មករបំពេញការងារជារៀងរាល់ថ្ងៃ។
ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កេីតស្នាមញញឹម” អាជ្ញាធរមីន បានពង្រាយកម្លាំងបោសសម្អាតមីនរបស់កងកម្លាំងរក្សាសន្តិភាព NPMEC ចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ដេីម្បីប្រែក្លាយខេត្តត្បូងឃ្មុំ ជាខេត្តអស់មីន ក្នុងរយៈកាល ០៦ខែ។
គិតត្រឹមថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ កងកម្លាំងរក្សាសន្តិភាព NPMEC បានបោសសម្អាតផ្ទៃដីមានមីនក្នុងទំហំ ១,៨ គីឡូម៉ែត្រក្រឡា សម្រេចបានប្រមាណ ៤០% នៃផែនការសរុបប្រមាណជា ៣,៩៨ គីឡូម៉ែត្រក្រឡា ដោយបានរកឃើញគ្រាប់មីន និងយុទ្ធភ័ណ្ធមិនទាន់ផ្ទុះ ១០៨៥ គ្រាប់៕






