យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី បានឲ្យដឹងថា បុរសជនជាតិកូរ៉េខាងត្បូងម្នាក់ ត្រូវបានឃុំខ្លួនក្នុងប្រទេសរុស្សី ក្រោមការ សង្ស័យពីបទចារកម្ម។ ក្រសួងការបរទេ សកូរ៉េខាងត្បូង ក៏បានបញ្ជាក់ពីការចាប់ខ្លួននេះផងដែរ ដោយនិយាយថា ពួកគេកំពុងព្យាយាមផ្តល់ការគាំទ្រផ្នែកកុងស៊ុល។ ទីភ្នាក់ងាររដ្ឋ Tass បានរាយការណ៍ថា Baek Won-soon ត្រូវបានចាប់ខ្លួននៅទីក្រុង វ្ល៉ាឌីវ៉ូស្តុក ភាគខាងកើតឆ្ងាយ “នៅដើមឆ្នាំ” ហើយនៅពេលនេះកំពុងស្ថិត នៅក្នុងពន្ធនាគារទីក្រុងម៉ូស្គូ។ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង បានរាយការណ៍ថាទីក្រុងសេអ៊ូលទើបតែត្រូវបានជូនដំណឹងជាផ្លូវការដោយអាជ្ញាធររុស្ស៊ីអំពីការចាប់ខ្លួនកាលពីខែមុន។
ការឃុំខ្លួនលោក Baek គឺជាការចាប់ខ្លួនជនបរទេសជាបន្ត បន្ទាប់ ធ្វើឡើងដោយអាជ្ញាធររុស្ស៊ី ចាប់តាំងពីសង្គ្រាម នៅអ៊ុយក្រែនបានចាប់ផ្តើមកាលពីពីរឆ្នាំមុន។
កូរ៉េខាងត្បូងមានសម្ព័ន្ធមិត្តលោកខាងលិច ថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងប្តេជ្ញាចំពោះរបបដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុងម៉ូស្គូ។ ក្នុងពេលជាមួយគ្នានេះ រុស្ស៊ី និងកូរ៉េខាងជើងបានបង្កើនទំនាក់ ទំនងកាន់តែជិតស្និទ្ធ ជាមួយលោក វ្ល៉ាឌីមៀ ពូទីន និងលោក គីម ជុងអ៊ុន បានជួបប្រជុំគ្នាក្នុងដំណើរទស្សន កិច្ចដ៏ល្បីកាលពីឆ្នាំមុន ដែលអ្នកវិភាគជឿថា កិច្ចព្រម ព្រៀងបច្ចេកវិទ្យាយោធា បានបង្កកំណើត។ កិច្ចប្រជុំមួយចំនួនរវាងមន្ត្រីរុស្ស៊ី និងកូរ៉េខាងជើងក៏បានធ្វើឡើងនៅទីក្រុង វ្ល៉ាឌីវ៉ូស្តុក កាលពីឆ្នាំមុនដែរ៕
ប្រែសម្រួលដោយ ម៉ុក ម៉ានិច






